Ford នឹងបញ្ឈប់ការផលិតនៅរោងចក្រ Flat Rock ដោយសារកង្វះបន្ទះឈីប នៅសប្តាហ៍ក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានប្រកាសថាខ្លួននឹងបញ្ឈប់ការផលិតនៅសប្តាហ៍ក្រោយនៅរោងចក្រ Flat Rock ដោយសារតែកង្វះខាតបន្ទះឈីបដែលដំឡើងរថយន្ត Mustang របស់ខ្លួន។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។ សម្រាប់ Ford គឺជាក្រុមហ៊ុនផលិតរថយន្តលំដាប់ទី ២ របស់សហរដ្ឋអាមេរិកដែលធ្លាប់បានបញ្ជាក់ថា Ford នឹងមានគម្រោងផ្អាកដំណើរការនៅក្នុងរោងចក្ររយៈពេល ២ ថ្ងៃក្នុងសប្តាហ៍នេះ។ ហើយក្រុមហ៊ុន Ford ក៏បានបញ្ជាក់ថាខ្លួនបានផលិតរថយន្តប្រហែល ៥៣,០០០ គ្រឿង។ ប៉ុន្តែមិនបានដឹកជញ្ជូនអតិថិជននៅទ្បើយទេ។ ខណៈដែលអតិថិជនកំពុងរង់ចាំចំណែកដែលផ្ទុកដោយកង្វះបន្ទះឈីប៕